LadyBalance មាននៅទីនេះដើម្បីជួយ!

តើឡេឌីបាឡឹន (LadyBalance®) ជាអ្វី?Ladybalance-Cut-BG

LadyBalance® ជាប្រ៊ីប៊ីយ៉ូទិក (prebiotic)ព្យាបាលលើបញ្ហាទ្វារមាសដែលអាចជួយ ស្ត្រីដែលទទួលរងគ្រោះពីរោគសញ្ញានៃការរលាកទ្វារមាសដោយបាក់តេរី(BV)ដូចជា:

  • ទ្វារមាសមានក្លិនខ្លាំង, ក្លិនដូចឆ្អាបត្រី
  • លក្ខណៈពណ៍របស់ ស​ ខុសប្រក្រតីឡើងពណ៍​ ស

អ្វីទៅហៅថា ការរលាកទ្វារមាសដោយបាក់តេរី (BV)?

ទ្វារមាសស្រ្តីមានផ្ទុកបាក់តេរីជាច្រើន ភាគច្រើននៃបាក់តេរីទាំងនោះជា “បាក់តេរីល្អ” ដែលមាន ឈ្មោះថាLactobacillus។ បាក់តេរីទាំងនេះរក្សាទ្វារមាសឲ្យមានសុខភាពល្អនិងស្អាត។ ក្នុងករណី BV ពពួកបាក់តេរីល្អមានការថយចុះ ហើយបាក់តេរីអាក្រក់ដែលនាំទុក្ខទោសដល់ទ្វារមាសស្រ្តី មានការកើនឡើងច្រើនលើសពីធម្មតា។ មូលហេតុនេះនាំឱ្យមានរោគសញ្ញាលេចឡើង ហើយស្រ្តីភាគច្រើនជួបនូវបញ្ហាទ្វារមាសមានក្លិនដូចឆ្អាបត្រី។

តើមូលហេតុអ្វីបណ្តាលឲ្យមានបញ្ហា BV?

កត្តាមួយចំនួនដែលមានឥទ្ធិពលធ្វើឲ្យមានបញ្ហាBVកើតឡើងដួចជា:

  • ការលាងសំអាតទ្វារមាស
  • ការប្រើប្រាស់សាប៊ូ
  • ស្រ្តេស
  • បំរែបំរួលអ័រម៉ូន
  • ការផ្លាស់ប្តូរដៃគូរួមភេទ

តើខ្ញុំគួរជួបពិគ្រោះជាមួយគ្រូពេទ្យដែររឺទេ?

ខណៈដែលអ្នកមានការធ្លាក់សធុំក្លិនខ្លាំងជាពិសេសក្លិនដូចឆ្អាបត្រីនោះ ខាងយើងខ្ញុំសុំណែនាំ ឲ្យអ្នកទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគឲ្យច្បាស់ពីរោគវិនិច្ឆ័យរបស់អ្នក។​ បណ្តុំរោគសញ្ញានៃការរលាកទ្វារមាសដោយបាក់តេរី (BV) មានលក្ខណៈប្រហាក់ប្រហែល ទៅនឹងរោគសញ្ញានៃជំងឺទ្វារមាសដទៃទៀតផងដែរ ហើយនេះគឺជាការសំខាន់ដែលអ្នកគួរតែ ធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ដើម្បីស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ។

តើLadyBalance®មានសកម្មភាពដូចម្តេច?

LadyBalance® គឺជាសារធាតុចិញ្ចឹមដែលផ្តល់ទៅឲ្យ “បាក់តេរីល្អ” ដើម្បីជួយដល់ការរីកលូតលាស់ របស់បាក់តេរីទាំងនោះ។ LadyBalance® ធ្វើឲ្យចំនួននៃ “បាក់តេរីអាក្រក់”ថយចុះ ដូចនេះ រោគសញ្ញានឹងធូរស្បើយ បាក់តេរីល្អដែលនឹងទា្វរមាសស្រ្តីនឹងត្រលប់មកមានសុខភាពល្អ ឡើងវិញ។

តើLadyBalance®មានប្រភពមកពីណា?តើនេះជាជំរើសបែបថ្មីក្នុងការព្យាបាល?

LadyBalance®មានវត្តមានលើទីផ្សាររបស់ប្រទេសដាណាម៉ាក (អឺរ៉ុប) តាំងពីឆ្នាំ២០០៦។ ខណៈពេលដែលនៅក្នុងប្រទេសកម្ពុជាLadyBalance®គឺជាផលិតផលដំបូង និងតែមួយគត់ ដែលអាចប្រើបានក្នុងបែបប្រ៊ីប៊ីយ៉ូទិក គំនិតនៃការប្រើប្រាស់ក្នុងការព្យាបាលបញ្ហារលាកទ្វារមាស (BV) ដោយជំរើសបែបប្រ៊ីប៊ីយ៉ូទិកនេះត្រូវបានបង្កើតឡើង និងទទួលស្គាល់ពីបណ្តាលប្រទេស ជាច្រើននៅជុំវិញពិភពលោកហើយLadyBalance®ក៏បានជួយដោះស្រាយបញ្ហាទ្វារមាសស្ត្រីជាយូរឆ្នាំមកហើយ។

តើគួរប្រើប្រាស់LadyBalance®ដោយរបៀបណា?

អ្នកប្រើLadyBalance®ត្រូវសំអាតដៃអោយបានស្អាត រួចសុលគ្រាប់ថ្នាំចូលក្នុងទ្វារមាសឲ្យបានជ្រៅ ការផ្សើមគ្រាប់ថ្នាំជាមុន អាចផ្តល់ភាពងាយស្រួលក្នុងការសុល។ សុលតែមួយគ្រាប់តាមទ្វារមាស រៀងរាល់ថ្ងៃយ៉ាងហោចណាស់ក៏ត្រូវប្រើរយៈពេលមួយសប្តាហ៏ដែរក្នុងការព្យាបាលបញ្ហារលាកទ្វារមាស។ សំរាប់ការការពារ អ្នកអាចប្រើតាមករណីចាំបាច់ ឧទាហរណ៏៖ អ្នកអាចប្រើ LadyBalance®បាន ពេលដែលអ្នកមានលេចឡើងនូវរោគសញ្ញានៃការរលាកទ្វារមាស។ រឺក៏ប្រើទៅតាមការណែនាំពីគ្រូពេទ្យ រឹឪសថការីរបស់អ្នក។

តើ LadyBalance®អាចរកទិញបាននៅកន្លែងណា?

LadyBalance® អាចរកទិញបាននៅគ្រប់ឪសថស្ថាននៅក្នុងប្រទេសកម្ពុជា។ ក្នុងករណីដែលអ្នក មិនអាចសែ្វងរកទិញបាន សូមធ្វើការទំនាក់ទំនងមកខាងយើងខ្ញុំ យើងខ្ញុំនឹងធ្វើការដឹកជញ្ចូនទៅ ឲ្យលោកអ្នកដោយផ្ទាល់តែម្តង។